កំពង់ធំៈ ថ្ងៃពុធ ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៦និង១០នាទី មានករណីបុរសម្នាក់ចេញទៅឆក់ត្រី បណ្តាលឲ្យឆក់ខ្លួនឯងស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅត្រង់ចំណុចអូរងាវ ក្នុងភូមិវាលស្រែកើត ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
សពជនរងគ្រោះឈ្មោះ ទិត ផេង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។
មូលហេតុ៖ ទៅឆក់ត្រីបណ្តាលអោយឆក់ខ្លួនឯងស្លាប់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ សាកសពជនរងគ្រោះ រួចបញ្ជាក់ថា ពិតជាស្លាប់ដោយសារ ឆក់ត្រីប្រាកដមែន ទើបប្រគល់ទៅឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់