ពោធិ៍សាត់ៈ រសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះលោកស្រី ជុក សុផានី អភិបាលរងខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងបង្ហាញលទ្ធផលជ័យលាភីលេខ១ មហោស្រពតមន្ត្រីសម័យថ្នាក់ជាតិ ឆ្នាំ២០១៦ របស់ក្រុមតន្ត្រីខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្ត។
សម្រាប់ជ័យលាភីក្រុមតន្ត្រីដែលចូលរូមប្រឡងផ្ដាច់ព្រ័ត្រ ក្នុងកម្មវិធីមហោស្រពតមន្ត្រីសម័យថ្នាក់ជាតិ ២០១៦ កាលពីថ្ងៃទី៣១ ខែសីហាកន្លងទៅ គឺបានទៅលើក្រុមតន្ត្រីខេត្តពោធិ៍សាត់ ជាអ្នកទទួលជ័យលាភីលេខ១ ក្រុមតន្រ្តីខេត្តស្វាយរៀង ទទួលបានជ័យលាភីលេខ២ និងក្រុមតន្រ្តីខេត្តកំពង់ស្ពឺ ទទួលបានជ័យលាភីលេខ៣៕
មតិយោបល់