ព័ត៌មានជាតិ

ផ្ទុះមីនតោ១គ្រាប់ បណ្តាលឲ្យពលរដ្ឋ២នាក់ ស្លាប់និងរងរបួសធ្ងន់ នៅខេត្តបាត់ដំបង

បាត់ដំបងៈ នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ មានករណីផ្ទុះគ្រាប់មីនតោន ដែលសល់ពីសម័យសង្គ្រាម បណ្តាលឲ្យស្លាប់ប្រជាពលរដ្ឋម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ចំណែកឯគោយន្ត១គ្រឿង ត្រូវរងការខូចខាតទាំងស្រុង ស្ថិតនៅក្រុមទី១១ ត្រង់ចំណុចភូមិចំការចេក ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ។

ជនរងគ្រោះឈ្មោះ ប៊ន សុគា ភេទប្រុស អាយុ ២៨ ឆ្នាំ (ស្លាប់) រស់នៅភូមិ-ឃុំកើតហេតុ ។ ចំណែកឯជនរងគ្រោះម្នាក់ទៀត ឈ្មោះ ហង់ អីហ័រ ភេទប្រុស អាយុ ២៦ ឆ្នាំ បានរងរបួសធ្ងន់ រស់នៅភូមិ-ឃុំកើតហេតុ ។

មូលហេតុ៖ បើកបរគោយន្តកាត់ផ្លូវចាស់ នៅសម័យសង្រ្គាម ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន លោកក៏បានចុះទៅធ្វើការពិនិត្យ ដល់ចំណុចទីតាំងកើតហេតុខាងលើ និង យកជនរងរបួសធ្ងន់ដឹកទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។ រីឯសាកសពជនរងគ្រោះ ត្រូវបានសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់