ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូបាន០២ថ្ងៃ

ភ្នំពេញ: កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ នៅវេលាម៉ោង០២ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅចំណុចមុខគ្លីនិកធ្មេញ ផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២០ និង៣០នាទី បង្កដោយជនសង្ស័យឈ្មោះ រឿន ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀន) បានធ្វើសកម្មភាព លួចម៉ូតូ ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1FY-6320 របស់ជនរងគ្រោះឈ្មោះ លន់ ថេន ភេទប្រុស អាយុ ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។

សម្ភារ:បាត់បង់៖ គ្មាន , សម្ភារ:ន្សល់ទុក៖ ម៉ូតូ០១គ្រឿង ម៉ាក សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1FY-6320 ប្រគល់ឲ្យជនរងគ្រោះវិញ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់