ព័ត៌មានជាតិ

លោក​ប្រធានាធិបតី ស៊ីរី៖ ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ក្នុង​ប្រទេស ​ហែកហួរ​ដោយ​សង្គ្រាម​គឺជា​ការ​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ស៊ី​រី​មាន​សិទ្ធិ​សេរីភាព​

បន្ទាប់ពី​ការបោះឆ្នោត លោក​ប្រធានាធិបតី Bashar Assad ដែល​មាន​វ័យ ​៥៥​ឆ្នាំ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ក្នុង​ប្រទេស ​ហែកហួរ​ដោយ​សង្គ្រាម​គឺជា​ការ​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ស៊ី​រី​មាន​សិទ្ធិ​សេរីភាព​។

ថ្លែង​បន្ទាប់ពី​ការបោះឆ្នោត​ នៅ​ក្នុង​តំបន់​ជាយក្រុង​ដូ​ម៉ា​នៃ​រដ្ឋធានី​ដា​ម៉ាស់ លោក Assad និយាយ​ថា ​លទ្ធផល​នៃ​ការបោះឆ្នោត​គឺជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ មិន​មែន​ជា​សិទ្ធិ​របស់​ភាគី​ខាង​ណា​នោះ​ទេ​។

​តំបន់​នេះ​គឺជា​តំបន់​មួយ​ក្នុងចំណោម​មូលដ្ឋាន​ ដ៏​សំខាន់​របស់​ក្រុម​ឧទ្ទាម ក្នុង​ប្រទេស​នេះ​ រហូតដល់​មូលដ្ឋាន​នេះ​ត្រូវ​វាយ​ដណ្ដើម​បាន ​ដោយ​កងកម្លាំង​រដ្ឋាភិបាល​ក្នុង​ឆ្នាំ​២០១៨​។​ តំបន់​នេះ​ដែរ​គឺ​ជា​កន្លែង​ដែល​មាន​ការចោទប្រកាន់ ​ពី​បទ​វាយប្រហារ​ដោយ​ឧស្ម័ន​ពុល​កាលពី​ខែ​មេសា ឆ្នាំ​២០១៨ ដែល​នាំ​ឲ្យ​មានការ​វាយប្រហារ​ដោយ​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស និង​បារាំង​៕

 

មតិយោបល់