ព័ត៌មានជាតិ

កម្លាំងនគរបាលលស្រុកសង្កែ ឃាត់ខ្លួនបុរសវ័យចំណាស់ម្នាក់ ករណីចាប់រំលោភសេពសន្ថវៈលើក្មេងស្រី

បាត់ដំបង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១១និង៥០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានទទួលបណ្តឹងពីស្ត្រីឈ្មោះ យ៉េត រក្សា ភេទស្រី អាយុ ៤២ឆ្នាំ មានទីលំនៅក្រុម០៥ ភូមិកណ្តាល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីចាប់រំលោភអនីតិជនអាយុក្រោម ១៥ ឆ្នាំ ជាកូនស្រីរបស់គាត់ ។

ករណីនេះ ដោយអនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងទទួលការងារប្រឆាំងការជួញដូរ និងការពារអនីតិជន លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ ដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរាំងកេសី បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឥន្ទ ចាន់តារ៉ា ភេទប្រុស អាយុ ៥៩ ឆ្នាំ មានទីលំនៅក្រុមទី០៥ ភូមិកណ្តាល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ពីបទចាប់រំលោភអនីតិជនអាយុក្រោយ ១៥ ឆ្នាំ ។ សមត្ថកិច្ចបានសាកសួររួច ជនសង្ស័យឈ្មោះ ឥន្ទ ចាន់តារ៉ា បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព បានរំលោភសេពសន្ថវ:ទៅលើកុមារីរងគ្រោះឈ្មោះ អ.យ.អ ភេទស្រី អាយុ០៩ឆ្នាំ ចាប់រំលោភបានសម្រេចចំនួន០១លើក ពិតប្រាកដមែន ។

បច្ចុប្បន្ន កម្លាំងនគរបាលស្រុកសង្កែ កំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់បន្តតាមនីតិវិធី-ច្បាប់ ៕

មតិយោបល់