ព័ត៌មានជាតិ

ស្លាប់ម្នាក់ភ្លាមៗ ពេលនេះកំពុងស្វែងរកសាច់ញាតិ

ត្បូងឃ្មុំ: ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលឲ្យស្លាប់មនុស្ស១នាក់នៅនឹងកន្លែងកើតហេតុ យប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១
រវាង រថយន្ត និង ម៉ូតូ បណ្តាលឲ្យស្លាប់ អ្នកបើកបរម៉ូតូ ១នាក់ នៅលើកំណាត់ ផ្លូវជាតិលេខ៧ ស្ថិតនៅភូមិក្រែកត្បូង ឃុំក្រែកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
យោងតាមការស្រាវជ្រាវបឋម របស់ជំនាញ ម៉ូតូម៉ាកវេវ ពណ៌ស្លែ គ្មានស្លាកលេខ អ្នកបើកបរភេទប្រុស មិនទាន់ស្គាល់ ឈ្មោះ នឹងអាស័យដ្ឋានទេ ស្លាប់នៅកន្លែងកើតហេតុ បង្កជាមួយរថយន្តម៉ាក់ ហ្វត ពណ៍ទឹកប្រាក់ មិនស្គាល់ឈ្មោះ នឹងអាស័យដ្ឋានអ្នកបើកបរ ក្រោយកើតហេតុគេចខ្លួន ។
ករណីនេះ កម្លាំងជំនាញ នៃ អធិការដ្ឋានស្រុក បានចាត់ការបន្តតាមនិតិវិធី៕

 

មតិយោបល់