ព័ត៌មានជាតិ

រន្ទះបាញ់ បណ្តាលឲ្យស្លាប់មនុស្ស៣នាក់ រងរបួសធ្ងន់ និងស្រាលចំនួន០៥នាក់ នៅខេត្តកំពង់ធំ

កំពង់ធំ: ថ្ងៃព្រហស្បតិ៍ ១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៦និង៥០នាទី ស្ថិតនៅចំណុចផ្ទះចាំចម្ការទួលស្មោញ ភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មានករណីរន្ទះបាញ់០១លើក បណ្តាលឲ្យស្លាប់មនុស្សចំនួន០៣នាក់ រងរបួសធ្ងន់ និងស្រាលចំនួន០៥នាក់ ។

១.ឈ្មោះ ស៊ុន រ៉ា ភេទប្រុស អាយុ ៤២ឆ្នាំ (ស្លាប់់)
២.ឈ្មោះ ធួក លីម ភេទប្រុស អាយុ ៦២ឆ្នាំ (ស្លាប់់)
៣.ឈ្មោះ ឯម ស្រ៊ាន់ ភេទប្រុស អាយុ ៤៥ឆ្នាំ(ស្លាប់់)
៤.ឈ្មោះ សួស គីម ភេទប្រុស អាយុ ៥៨ឆ្នាំ (របួសស្រាល)
៥.ឈ្មោះ ព្រុំ លាត ភេទប្រុស អាយុ ៦៧ឆ្នាំ (របួសស្រាល)
៦.ឈ្មោះ ធួក និល ភេទប្រុស អាយុ ៥៨ឆ្នាំ (របួសធ្ងន់)
៧.ឈ្មោះ សៀន យ៉ុន ភេទប្រុស អាយុ៣៥ឆ្នាំ (របួសធ្ងន់) ទាំងអស់គ្នារស់នៅភូមិ-ឃុំកើតហេតុខាងលើ
៨.ឈ្មោះ ខន ខាន់ ភេទប្រុស អាយុ (របួសស្រាល) នៅភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ។

មូលហេតុ៖ ជាក្រុមការងារពេលមានភ្លៀងធ្លាក់ ក៏នាំគ្នាចូលជ្រក ភ្លាមនោះត្រូវរន្ទះបាញ់តែម្ដង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ ។ ជនរងគ្រោះត្រូវបានសាច់ញាតិយកទៅព្យាបាល នៅមន្ទីរពេទ្យ ។ ចំណែកសាកសព ប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់