ព័ត៌មានជាតិ

បុរសម្នាក់ដើរឆ្លងកាត់ផ្លូវបណ្ដាលឲ្យរថយន្តធំបុកស្លាប់ យ៉ាងអាណោចអាធ័ម នៅស្រុកជីក្រែង

សៀមរាប: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ០២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៧និង ១៥ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ ត្រង់ចំណុចមុខផ្ទះ ឈ្មោះ សារ សុខា ភូមិថ្នល់កែង ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប ចន្លោះបង្គោលគីឡូ ម៉ែត្រ២៤៨ –២៤៩ លើផ្លូវជាតិលេខ៦ ។

លោកវរសេនីយ៍ទោ តាំង លីហេង អធិការនៃអធិការដ្ឋាននគរបាលស្រុកជីក្រែងបានឲ្យដឹងថា : ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តម៉ាក HYUNDAI TRACTOR ផលិតឆ្នាំ២០០១ផ្លាកលេខកំពង់ធំ 3A-2319 ប្រភេទក្បាលសណ្តោង ពណ៌ស សឺមីរ៉ឺម៉កផ្លាកលេខកំពង់ចាម 4A-1058 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ទិសដៅពីកើត ទៅទិសខាងលិច បានបុកអ្នកថ្មើរជើងឈ្មោះ ពៅ សុខា ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិក្បិល ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (សង្ស័យវិកលចរិត) ទិសដៅពីត្បូងទៅទិសខាងជើង បណ្តាលឲ្យស្លាប់អ្នកថ្មើរជើងចំនួន ០១នាក់ ឈ្មោះ ពៅ សុខា ភេទប្រុស ។

លោកអធិការបានបន្តទៀតថា : មូលហេតុនៃគ្រោះថ្នាក់នេះ គឺអ្នកថ្នើរជើងឆ្លងកាត់ថ្នល់ខ្វះការប្រុងប្រយ័ត្ន ។ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះវាស់វែង និងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯវត្ថុតាងសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ដើម្បីអនុវត្តន៍តាមនីតិវិធីបន្ត ៕

មតិយោបល់