ព័ត៌មានជាតិ

​ក្រុម​ជើងឯក​អាល្លឺម៉ង់ Bayern Munich បានសំរេច​ក្នុងការ​នាំយក​ខ្សែការពារ​ស្លាប​ឆ្វេង Omar Richard ពី​ក្លិបអង់គ្លេស Reading

​ក្រុម​ជើងឯក​អាល្លឺម៉ង់ Bayern Munich បានសម្រេច​ក្នុងការ​នាំយក​ខ្សែការពារ​ស្លាប​ឆ្វេង Omar Richard ពី​ក្លិបអង់គ្លេស Reading ដោយ​គ្មាន​តម្លៃ​ផ្ទេរ​។ ​កីឡាករ​វ័យ ២៣ឆ្នាំ​ដែល​ចេញពី​ថ្នាល​យុវជន​របស់ Reading កាលពី​ឆ្នាំ២០១៤ បាន​ឡើង​មកលេង​ក្រុម​ធំ​នៅ​ឆ្នាំ២០១៧ និង​បានបង្ហាញ​ខ្លួន​សរុប ១០៦លើក​មកដល់ពេលនេះ​។

​​Richard ថ្មីៗ​នេះ​បាន​បដិសេធ​មិន​បន្ត​កិច្ចសន្យា​ជាមួយ Reading ឡើយ ដែល​ធ្វើ​ឲ្យគេ​នឹង​ផ្លាស់​មកកាន់ Bayern Munich នៅ​រដូវក្តៅ​ខាងមុខ​ ក្រោយ​ឈានដល់​កិច្ចព្រមព្រៀង​កិច្ចសន្យា​ដល់​ឆ្នាំ២០២៥​។ ​Omar Richard នឹង​ប្រជែង​តំណែង​ជួរមុខ​ជាមួយ​ខ្សែការពារ​ស្លាប​ឆ្វេង Alphonso Davies​។

​Bayern Munich កំពុង​ស្វែងរក​កីឡាករ​ពង្រឹង​តំបន់​ការពារ​របស់ខ្លួន ​បន្ទា​ប់​ពី​ការចាកចេញ​របស់ David Alaba និង Jerome Boateng តែ​ខ្សែការពារ​កណ្តាល Dayot Upamcano នឹង​ផ្លាស់​ពី Leipzig មកកាន់ Bayern Munich ក្នុងតំលៃ​ប្រមាណ​ជិត ៤០លាន​ផោន​៕

 

មតិយោបល់