ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួននិងអប់រំក្មេងទំនើងមួយក្រុម១០នាក់ជិះម៉ូតូ៥គ្រឿងមានដាវ ដំបងដែក ជំពាមកៅស៊ូ ដែលទុកធ្វើសកម្មភាព

ត្បូងឃ្មុំ: នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៣និង៣០ នាទី
កម្លាំងប៉ុស្ដិ៍រដ្ឋបាល បានចុះល្បាតក្នុងភូមិសាស្ត្រឃុំស្រឡប់ លុះដល់ចំណុចខាងកើតរង្វង់មូលផ្លូវចូលទៅសាលាខេត្តត្បូងឃ្មុំ
ក្នុងទឹកដីភូមិនិគមក្រោម ឃុំស្រឡប់ ស្រុត្បូងឃ្នុំ ខេត្តត្បូងឃ្នុំ បានប្រទះឃើញក្មេងទំនើងមួយក្រុមមានគ្នាចំនួន១០នាក់ ជិះម៉ូតូ៥គ្រឿង ខណ:នោះ កម្លាំងសមត្ថិកិច្ចបានហៅឈប់ឃាត់សួរនាំ និងចែកឆេ រកឃើញសម្ភារ:បង្កបទល្មើសរួមមាន៖
១.ដាវ១ដើម
២.ដំបងដែករលាស់១ដើម
៣.ជំពាមកៅស៊ូចំនួន៣ (ទុកសំរាប់ធ្វើសកម្មភាពបទល្មើស) ។
ក្មេងទំនើងទាំង១០នាក់ មានរាយឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ ស៊ានពិ សិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរ ។
២.ឈ្មោះ ថន ប្រុសញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ ។
៣.ឈ្មោះ ធឿន បញ្ញា ភេទប្រុស អាយុ ១៧ឆ្នាំ ជាតិខ្មែរ ។
៤.ឈ្មោះ រឿន សុខមាន ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ ។
៥.ឈ្មោះ ចយ លុច ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ ។
៦.ឈ្មោះ សៅ ឧត្តម ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ ។
អ្នកទាំ៦នាក់ខាងលើមានមានទីលំនៅភូមិសុវណ្ណាគមន៍ ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
៧.ឈ្មោះ ទូច តែម ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែ នៅភូមិល្ងៀង ឃុំល្ងៀង ស្រុត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
៨.ឈ្មោះ ជា ជាតិ ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ ។
៩.ឈ្មោះ តង ទិត្យ ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ ។
១០.ឈ្មោះ យាន សុខចាន់ ភេទប្រុស អាយុ១៦ឆ្នាំ ជាតិខ្មែរ
អ្នកទាំង៣នាក់ នេះមានទីលំនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
អ្នកទាំង១០នាក់ខាងលើនេះ បាននាំយកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រឡប់ ធ្វើកិច្ចសន្យាអប់រំ រួចចប់សព្វគ្រប់អស់ និងបានធ្វើកាប្រគល់ទទួល ជូនទៅអាណាព្យាបាល យកអប់រំនៅផ្ទះបន្ត ៕

 

មតិយោបល់