ព័ត៌មានជាតិ

អាល់កុលក្លែងក្លាយ (មេតាណុល) ១០៤,៥លីត្រ ត្រូវបានមន្ត្រីជំនាញសាខា ក.ប.ប. ខេត្ត បន្ទាយមានជ័យ ធ្វេី ការដកហូត

បន្ទាមមានជ័យ: យោងតាមផេករបស់ អគ្គ. ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំCCF បានឲ្យដឹងថា​ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដីបានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ អាល់កុល ជែលលាងដៃ និងតាមដានទំនិញក្លែងក្លាយ នៅតាមបណ្តាផ្សារ ឱសថស្ថាន និងផ្ទះលក់ទំនិញ ក្នុងខេត្តបន្ទាយមានជ័យ។

លទ្ធផល៖
មន្ត្រីជំនាញបានរកឃើញ អាល់កុលសម្លាប់មេរោគក្លែងក្លាយ (មេតាណុល) ចំនួន១០៤,៥លីត្រ។បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូតយកទៅរក្សាទុកដើម្បីដោះស្រាយតាមនីតិវិធី៕

 

មតិយោបល់