ភ្នំពេញៈ (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ខណៈនេះ វេលាម៉ោង ១០ និង៤៧នាទីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ មានសាច់ញាតិបងប្អូនជាច្រើននាក់ បានទៅសួរសុខទុក្ខ មានអ្នកខ្លះទិញទឹកទិញបាយ បន្ទាប់ពីយប់មិញ មានករណីឃាត់ខ្លួនមនុស្សជាច្រើននាក់ នៅមជ្ឈមណ្ឌលរ៉ក ដោយកម្លាំងសមត្ថកិច្ចស្នងការនគរបាលរាជធានីភ្នំពេញ សហការគ្នាជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការបញ្ជូនទៅកាន់ស្នងការ ដើម្បីធ្វើការសាកសួរ ចាត់ការតាមនិតិវិធីច្បាប់៕








មតិយោបល់