បុរសវិកលចរិករស់នៅតែម្នាក់ឯង បានដុតផ្ទះកម្ទេចចោលខ្ទេចទាំងស្រុង នៅខេត្តសៀមរាប

សៀមរាបៈ ថ្ងៃសៅរ៍ ៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១២និង០៤នាទី មានករណីអគ្គិភ័យឆេះផ្ទះរបស់ឈ្មោះ ជុន លឿង (ហៅ លឿង) ភេទប្រុស អាយុ ៥៦ឆ្នាំ នៅភូមិកន្រ្ទាំង ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

បណ្តាលឲ្យរងការខូចខាត៖ ផ្ទះ១ ទំហំ ៥× ៦ ម៉េត្រ កម្ពស់ ៤ម៉ែត្រប្រក់សង្ក័សី ជញ្ជាំងក្តារខូចខាតទាំងស្រុង។
ប្រើប្រាស់រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកប្រាសាបាគងចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន។

ករណីឆេះនេះមិនបណ្ដាលអោយប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ ដែលនៅជិតនេះឡើយដោយសារប្រជាពលរដ្ឋ និងប្រជាការពារព្រមទាំងកម្លាំងនៅអធិករដ្ឋាននគរបាលស្រុកប្រាសាទបាគង បានសហការគ្នាពន្លត់ទាន់ពេលវេលា ។

មូលហេតុ៖ បណ្ដាលមកពីម្ចាស់ឈ្មោះ ជុន លឿង បានដុតផ្ទះដោយខ្លួនឯង ដោយគាត់រស់នៅម្នាក់ឯងហើយគាត់ និងជាមនុស្សវិកលចរិក៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *