ព័ត៌មានជាតិ

Update៖ បុរសកម្មករសំណង់ម្នាក់ ជិះម៉ូតូត្រូវរថយន្តកៀរដួលបោកក្បាលផ្ទប់នឹងថ្នល់ស្លាប់ភ្លាមៗ

ភ្នំពេញ: កម្មករសំណង់ម្នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុ ខណ:ពេលជិះម៉ូតូមួយគ្រឿងត្រូវរថយន្តដឹកក្រឡុកស៊ីម៉ង់ត៍ មិនចាំស្លាកលេខបើកកៀរដួលបោកក្បាលផ្ទប់នឹងថ្នល់ស្លាប់នៅកន្លែង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង០០នាទីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ខាងលិចរង្វង់មូលគល់ស្ពានព្រែកព្នៅ្រហែល ៥០ម៉ែត្រ ក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនងគ្រោះឈ្មោះ ផុន ចិនរ៉ា ស្នាក់នៅភូមិកៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក សេ១៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1FF-4723 ម្នាក់ឯងធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីលិចមកកើតមកដល់ចំណុចកើតហេតុ ក៏មានរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង មិនចាំពណ៌មិនចាំម៉ាកនិងផ្លាកលេខ បានបើកកៀរម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួលបោកក្បាលស្លាប់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានបន្តទៀតថា ក្រោយកើតហេតុរថយន្តបង្ក បានបើករត់គេចខ្លួនបាត់ស្រមោលបន្សល់ ទុកម៉ូតូ និងជនរងគ្រោះនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានមូលដ្ឋាន បានចុះទៅកន្លែងកើតហេតុហេតុរួចប្រគល់សាកសព និងម៉ូតូឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់