កំពង់ធំៈ ថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទី ស្ថិតនៅចំណុចភូមិអូរពកសាមគ្គី ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ មានករណីខ្សែភ្លើងឆក់០១លើក បណ្តាលឲ្យរបួសធ្ងន់មនុស្សម្នាក់ ។
ជនរងគ្រោះឈ្មោះ សេង ខាវ ភេទប្រុស អាយុ១៩ឆ្នាំ ។
មូលហេតុ៖ ផ្សារសំយាបផ្ទះប៉ះនឹងខ្សែភ្លើង បណ្តាលអោយឆក់ រងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះខាងលើ ត្រូវបានគេដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត ដើម្បីជួយសង្រ្គោះផងដែរ ៕
មតិយោបល់