ព័ត៌មានជាតិ

ចោរ២នាក់ ដែលពូកែគាស់ផ្ទះយ៉ាងសកម្មត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌចាប់ក្របួចបាន ក្រោយធ្វើសកម្មភាព

ព្រះសីហនុៈ កាលពីរសៀលម៉ោង២ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ កន្លងទៅនេះ នគរបាលព្រហ្មទណ្ឌខេត្តព្រះសីហនុ សហការជាមួយ កម្លាំងអធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ ធ្វើការអង្កេតស្រាវជ្រាវចាប់ជនសង្ស័យបានចំនូន២នាក់ ពីបទចោរកម្ម។

លោកវរសេនីយ៍ទោស៊ុត សំ អុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តបានឲ្យដឹងថា អំពើចោរកម្មលួចគាស់បង្អួចយកសម្ភារៈនេះកើតឡើងកាលពីម៉ោង០២ និង៣០នាទីជិតភ្លឺ ថ្ងៃទី០៤ខែសីហាឆ្នាំ២០១៦ស្ថិតនៅភូមិ០៤ សង្កាត់៤ ក្រុងព្រះសីហនុ ដោយម្ចាស់របស់មានឈ្មោះ STANLEY ភេទប្រុស ជនជាតិសាំងហ្គាពួរ ជាមេការសណ្ឋាគារ ខូលឡាបា។

រីឯជនសង្ស័យទាំង២នាក់ មានឈ្មោះ ១/.សរ ចាន់ធីរតនះ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរគ្មាន មានទីលំនៅ ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ (ចារីដៃដល់) ។ ២/.ហ៉ឺម វិសាល ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរគ្មាន មានទីលំនៅ ភូមិកូនសត្វ ឃុំបុះញិញ ស្រុកទឹកឈូ ខេត្តកំពត (សហចារី)។

វត្ថុតាងចាប់យកបាន ១.ម៉ូតូម៉ាកអែប្លែត ១គ្រឿង ជាផលនៃអំពើចោរកម្ម, ២.ម៉ូតូសេ១២៥ សេរីឆ្នាំ២០១៥ មួយគ្រឿង ជាផលនៃអំពើចោរកម្ម, ៣.ឡេបថប១គ្រឿងជាផលនៃអំពើចោរកម្ម។ ករណីនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមនិតិវិធី ដើម្បីបញ្ជូនទៅតុលាការ រីឯវត្ថុតាងលោកស្នងការបានបញ្ជាឲ្យប្រគល់ទៅម្ចាស់ដើមវិញ៕

photo_2016-08-05_19-54-09photo_2016-08-05_19-54-21photo_2016-08-05_19-54-27photo_2016-08-05_19-54-31

មតិយោបល់