ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត ព្រឹត្តិការណ៍ សំខាន់ៗ

បុស្បា ប៉ាន់ កំពុងធ្វើសន្និសីទកាសែតនៅព្រលានយន្តហោះភ្នំពេញ

ភ្នំពេញៈ ក្រោយបាត់មុខអស់រយៈពេល៤ឆ្នាំ ពីកម្ពុជា បុស្បា ប៉ាន់ បានត្រឡប់មកដល់មាតុប្រទេសហើយ នៅវេលាម៉ោង១២៖៣០នាទី ថ្ងៃត្រង់ ថ្ងៃទី១២ ខែកក្កដានេះ។ នៅខណៈនេះ នាងកំពុងធ្វើសន្និសីទសារព័ត៌មាននៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ។

ដំណើរវិលត្រឡប់មកកម្ពុជា របស់នាង នៅពេលនេះ ក៏មានអមដំណើរដោយបណ្ឌិតផ្នែកនិពន្ធខ្មែរអាមេរិកកាំង លោក អ៊ឹង ជិនណារី ដើម្បីចូលរួមសិក្សាសាលាអ្នកតែងភ្លេង Nirmita Composers Institute ដែលនឹងធ្វើឡើងនៅលើទឹកដីនៃខេត្តសៀមរាប។

ខាងក្រោមនេះ ជាទិដ្ឋភាពមកដល់របស់នាងមុននេះ៖

មតិយោបល់