បុរសម្នាក់ឡើងកាប់ដើមឈើ បណ្ដាលឲ្យបាក់មែកធ្លាក់ស្លាប់ នៅខេត្តស្វាយរៀង

ស្វាយរៀងៈ កាលពីវេលាម៉ោង ១និង៣៥នាទីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ មានករណីមនុស្សឡើងកាប់ដើមឈើ បណ្ដាលឲ្យបាក់មែកធ្លាក់ស្លាប់ នៅក្នុងភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ជនរងគ្រោះឈ្មោះ ទេព សុធី អាយុ ៥៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ បានឡើងកាប់ដើមឈើកោះមាន់ចេញ ខណៈពេលកំពុងកាប់ ក៏ស្រាប់តែបាក់មែកធ្លាក់ទាំងមែកឈើ និងមនុស្សដល់ដី បណ្ដាលឲ្យរងរបួសធ្ងន់ នឹងក្រោយមកបានដាច់ខ្យល់ស្លាប់។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *