(បរទេស)៖ ដើម្បីលុបបំបាត់ពាក្យចាចាមអារ៉ាម នៅពេលនេះ តារាទូរទស្សន៍ល្បីឈ្មោះ និងជាមហាសេដ្ឋីប្រាក់លានដុល្លារ គឺ Kim Kardashian បានដាច់ចិត្តទម្លាយពីមូលហេតុមួយចំនួន នៅពីក្រោយការឆ្លងជំងឺកូវីដ-១៩ រាតត្បាតចូលដល់ក្នុងគ្រួសាររបស់នាង ដែលធ្វើឲ្យកូនៗចំនួន៤នាក់ រួមទាំងនាងផ្ទាល់ បានឆ្លងជំងឺមួយនេះ។
តាមរយៈវីដេអូកម្មវិធីមួយមានឈ្មោះថា «Keeping Up With The Kasrdashian» ដែលចេញផ្សាយនាពេលថ្មីៗនេះ តារាទូរទស្សន៍ Kim Kardashian បានបញ្ជាក់ថា នាងនិងកូនៗ ពិតជាបានឆ្លងជំងឺកូវីដ-១៩មែន។ មូលហេតុពិតនៃការឆ្លងជំងឺក្នុងគ្រួសាររបស់នាង គឺដោយសារតែកូនប្រុសអាយុ៥ឆ្នាំម្នាក់របស់នាង មានឈ្មោះថា Saint បានឆ្លងជំងឺនេះនៅសាលារៀន ហើយក៏បន្តចម្លងដល់សមាជិកគ្រួសារផ្សេងទៀតក្នុងផ្ទះតែម្តង។
តារាល្បី Kim Kardashian ទើបតែទម្លាយឲ្យដឹងតាមរយៈកម្មវិធីខាងលើ ពីមូលហេតុដែលនាងនិងកូនៗបានឆ្លងជំងឺកូវីដ-១៩ នៅថ្ងៃទី២៨ ខែឧសភាម្សិលមិញនេះទេ ខណៈនាងបានឆ្លងជំងឺនេះតាំងពីអំឡុងខែវិច្ឆិកា ឆ្នាំមុនមកម្ល៉េះ។ ជាពិសេស ដោយសារតែការឆ្លងជំងឺកូវីដ-១៩ ទាំងគ្រួសារនេះ បានធ្វើឲ្យភាពយន្ត និងកម្មវិធីទូរទស្សន៍ដែលនាងត្រូវបំពេញកិច្ចការនាងផ្អាកអស់រយៈពេល២សប្តាហ៍។
គួរជម្រាបថា ការចេញមកបញ្ជាក់ពីមូលហេតុនៃការឆ្លងជំងឺកូវីឌ-១៩ របស់ Kim Kardashian ខាងលើក៏ ដើម្បីបំបាត់ពាក្យចចាមអារ៉ាមមួយចំនួនដែលបានលើកឡើងថា នាងនិងកូនៗបានឆ្លងជំងឺកូវីដ-១៩ ដោយសារការទៅធ្វើដំណើរកំសាន្តនៅថ្ងៃខួបកំណើតរបស់នាង ខណៈការលើកឡើងបែបនេះត្រូវបាន Kardashian បដិសេដដោយអះអាងថា បានឆ្លងពីកូនរបស់នាង ដែលត្រូវបានរកឃើញវីរុសនេះដំបូងគេ បន្ទាប់ពីកូននាងឆ្លងពីសិស្សសាលាជាមួយគ្នា៕
ប្រភព៖ Yahoo
មតិយោបល់