ភ្នំពេញៈ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង១១៖៣០នាទី មានករណីដាច់ចរន្តអគ្គិសនី នៅបន្ទប់ភ្លើងលេខ P034-F2 ដែលស្ថិតនៅផ្លូវម៉ៃដា ភូមិក្រាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ពាក់ព័ន្ធករណីដាច់ភ្លើងនេះ អគ្គិសនីកម្ពុជា បញ្ជាក់មូលហេតុថា បណ្តាលមកពីឆេះខ្សែបណ្តាញតង់ស្យុងទាប(LV) ដែលបច្ចុប្បន្ន ក្រុមការងារបច្ចេកទេសកំពុងតែពិនិត្យ និងជួសជុល ដើម្បីឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីឡើងវិញ៕
មតិយោបល់