ព័ត៌មានជាតិ

មនុស្សម្នាក់ស្លាប់ភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ នៅក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង: ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៣និង៥៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធំ និងម៉ូតូលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៨៧-៨៨ ត្រង់ចំណុចមុខផ្ទះចម្រើនលក់គ្រឿងសំណង់គ្រប់ប្រភេទ ស្ថិតភូមិទួលក្រឡាញ់ សង្កាត់/ក្រុង/ខេត្តកំពង់ឆ្នាំង។
រថយន្តម៉ាក ហ៊ីយ៉ានដាយ ពណ៌ក្រហម ក្បាលពាក់ស្លាកលេខ ភ្នំពេញ កំពង់ស្ពឺ 3A-1666 កន្ទុយស៊ីមី ស្លាកលេខ ភ្នំពេញ 4A-2884 អ្នកបើកបរឈ្មោះ វ័ន សុខហេង ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិព្រៃរំដួល ឃុំថ្មសែត ស្រុកថ្មសែន ខេត្តកំពង់ស្ពឺ បើកបរពីត្បូងទៅជើង និងរថយន្តម៉ាក ហ៊ីយ៉ានដាយ ពណ៌ខៀវ ក្បាលពាក់ស្លាកលេខ ព្រះសីហនុ 3A-3959 កន្ទុយស៊ីមី ពាក់ស្លាកលេខ ភ្នំពេញ 4A-0599 អ្នកបើកបរឈ្មោះ គ្រុត លីណា ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិព្រៃខៀវ ឃុំស្រែអំបិល ស្រុកស្អាង ខេត្តកណ្ដាល បើកបរពីជើងទៅត្បូង(បញ្រ្ចាទិសគ្នា)។

ខូចខាត៖ រថយន្ត ២គ្រឿង ស្លាប់មនុស្សម្នាក់។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះសព ធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់