ភ្នំពេញៈ បុរសជនជាតិចិនម្នាក់បានបើករថយន្តម៉ាក MG មួយគ្រឿងក្នុងល្បឿនលឿន បានជ្រុលទៅបុក និងម៉ូតម៉ាក ZOOMER X ចំពីមុខពេញទំហឹងបណ្តាលឲ្យក្មេងស្រីម្នាក់ខ្ទាតចេញពីម៉ូតូរងរបួសធ្ងន់ និងម្នាក់ទៀតបានខ្ទាតចូលក្រោមរថយន្តបើកអូសទៅមុខជាង ២គីឡូម៉ែតបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម ។ ចំណែកឯតៃកុងរថយន្តបង្កជាជនជាតិចិន ត្រូវបានប្រជាពលរដ្ឋវាយទ្រោមរួចប្រគល់ឲ្យសមត្ថកិច្ច។
ហេតុការណ៍ដ៏រន្ធត់នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១១និង៤០នាទីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ចំណុចឃាត់បាននៅតាមបណ្ដោយផ្លូវ ១០៥កែងនឹងផ្លូវ៤៨៤ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ អានិត ភេទស្រី អាយុ១៨-១៩ឆ្នាំ មុខរបសិស្ស បច្ចុប្បន្ន ស្នាក់នៅជិតនិងកន្លែងកើតហេតុខាងលើ នៅខណ្ឌចំការមន។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញក្មេងស្រី ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ZOOMER X ពណ៌ទឹកក្រូចលាយសពាក់ស្លាកលេខ ភ្នំពេញ 1GI-8052 ធ្វើដំណើរតាមបណ្តោយផ្លូវ៣៦០ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក MG ពណ៌ខ្មៅពាក់ស្លាកលេខ 2BK 1937 បើកបដោយបុរសជនជាតិតចិនធ្វើដំណើរតាមបណ្តោយផ្លូវ១០៥ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន បានជ្រុលទៅបុកម៉ូតូ ZOOMER X ពេញទំហឹង បណ្តាលឲ្យក្មេងស្រីម្នាក់ខ្ទាតចេញពីមុខរថយន្តរងរបួសធ្ងន់ និងម្នាក់ទៀតអូសក្រោមរថយន្តជាង ២គីឡូដីស្លាប់យ៉ាងអាណោចអាធ័ម។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់រួចបានទំនាក់ទំនងទៅខាងជំនាញក្រុង ឲ្យចុះមកវាស់វែងយកម៉ូតូ និងរថយន្តបង្កទៅរក្សាទុកនៅខាងការរិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ចំណែកសពបានធ្វើកំណត់ហេតុរួច ប្រគល់ឲ្យក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់