ព័ត៌មានជាតិ

បុរសម្នាក់រ៉េចង្កូតម៉ូតូដួលលើទ្រូងផ្លូវ ត្រូវរថយន្តជាន់អូសជិត ២ម៉ែត្រស្លាប់យ៉ាងរន្ធត់ នៅខេត្តសៀមរាប

សៀមរាបៈ នៅថ្ងៃសៅរ៍ ៧រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១០និង១០នាទី
មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ កើតហេតុចំណុច ផ្លូវជាតិលេខ៦ បង្គោលគីឡូម៉ែត្រលេខ៣៣៣-៣៣៤ ភូមិស្ទឹងព្រះ ស្រុកឃុំល្វា ស្រុកពួក ខេត្តសៀមរាប ។

ម៉ូតូម៉ាក ហុងដាឌ្រីម ផលិតឆ្នាំ2015 ពណ៌ក្រហម ពាក់ផ្លាកលេខ បាត់ដំបង1U-4315 បើកបរដោយឈ្មោះ អែម សុវណ្ណ ភេទប្រុស អាយុ ៦២ឆ្នាំ (ស្លាប់) ភូមិដីក្រហម សង្កាត់អូរតាវៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរទិសដៅពីលិចទៅកើត ហើយបានរ៉េចង្កូតដួលទៅលើទ្រូងផ្លូវ ហើយពេលនោះ
មានរថយន្តសាំយុងពណ៌ បៃតងចាស់ ពាក់ផ្លាកលេខ សៀមរាប 2C-3632 បើកបរដោយឈ្មោះ ឆែម ឃា ភេទប្រុស អាយុ ៣២ឆ្នាំ នៅភូមិព្រៃទទឹង ឃុំល្វេងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប បើកបរទិសដៅពីលិចទៅទិសខាងកើត បានជាន់ឈ្មោះ អែម សុវណ្ណ ហើយអូសតាមពីក្រោមរថយន្តទៅទិសខាងកើតចម្ងាយប្រហែល ១៥០០ម៉ែត្រ ទើបធ្លាក់ជនរងគ្រោះនៅលើផ្លូវជាតិលេខ៦ រថយន្តបានបើកបន្តដល់មុខប៉ុស្តិ៍នគរបាលរដ្ឋបាលពួកទើបឃាត់ទាំងរថយន្តនិងអ្នកបើកបរបាន។

មូលហេតុ៖ រថយន្តបើកបរក្នុងល្បឿនលឿន។

ក្រោយពេលកើតហេតុកម្លាំងជំនាញ បានចុះវាស់វែងកន្លែងកើតហេតុ កសាងសំណុំរឿង និងដកហូតវត្ថុតាង ពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក សាកសពជនរងគ្រោះ ប្រគល់ជូនសាច់ញាតិនៅខេត្តប៉ៃលិន ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់