ខេត្តកំពង់ចាម ៖ មនុស្ស១១នាក់ ត្រូវបានកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាប និងឃាត់ខ្លួន តាមបញ្ជាពីលោកឧត្តមសេនីយ៍ស្នងការ និងបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ករណីលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់តាមទូរទស្សន៍ភ្នាល់ដាក់ប្រាក់) នៅចំណុចភូមិដូនដុំ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៥ និង០០នាទី ។

មនុស្សចំនួន១១នាក់ រួមមាន ៖
១.ឈ្មោះ ជា ស្រ៊ី ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិសូទិព្វ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
២.ឈ្មោះ ទក តូច ភេទប្រុស អាយុ២៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
៣.ឈ្មោះ កាក់ រ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិព្នៅលិចដូនដុំ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
៤.ឈ្មោះ គ្រេង ចានរ៉ា ភេទប្រុស អាយុ៤៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិដូនដុំ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
៥.ឈ្មោះ ទៀង ហាក់ ភេទប្រុស អាយុ៤២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
៦.ឈ្មោះ ដឹម ចាន់ណាក់ ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិខ្នុរដំបង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
៧.ឈ្មោះ សូរ រឿន ភេទប្រុស អាយុ៥៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
៨.ឈ្មោះ ឡាយ សារឿន ភេទប្រុស អាយុ៤៩ឆ្នាំ ជាតិខ្មែរ រស់នៅភូមិបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
៩.ឈ្មោះ ស្រ៊ី ស្រស់ ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
១០.ឈ្មោះ អុល សារ៉ាន់ ភេទប្រុស អាយុ៣៩ឆ្នាំ ជាតិខ្មែរ រស់នៅភូមិបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
១១.ឈ្មោះ ពក ព ភេទប្រុស អាយុ៥៤ឆ្នាំ ជាតិខ្មែរ រស់នៅភូមិដូនដុំ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
ដកហូតវត្ថុតាងរួមមាន ៖ ម៉ូតូចំនួន១៦គ្រឿង, ទូរស័ព្ទដៃចំនួន០៨គ្រឿង, ប្រាក់រៀលចំនួន៣,១១០,០០០រៀល (បីលានមួយសែនមួយម៉ីនរៀល), ប្រាក់ដុល្លាចំនួន ៣១០$ (បីរយដប់ដុល្លារអាមេរិក) ។

បច្ចុប្បន្នជនសង្ស័យចំនួន១១នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានបញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដើម្បីសាកសួរ ។ បន្ទាប់ពីសាកសួរ សមត្ថកិច្ចបានធ្វើការអប់រំឲ្យត្រឡប់ទៅមូលដ្ឋានវិញ តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

មតិយោបល់