ព័ត៌មានជាតិ

ឪពុកម្ដាយមិននៅ បណ្ដាលឲ្យកូនប្រើសារធាតុញៀនលើសកម្រិតយកភ្លើងដុតផ្ទះ សរុបជាប្រាក់ខូចខាតអស់ចំនួន ២០,០០០ម៉ឺនដុល្លារ

រតនគីរី: ថ្ងៃពុធ ៧ រោច ខែជេស្ធ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៧និង១៦នាទីព្រឹក មានករណីអគ្គិភ័យកើតឡើងបណ្ដាលឲ្យឆេះផ្ទះចំនួនមួយខ្នងផ្ទះទំហំ ០៧x០៨ ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងក្តារ រនាបក្រាលក្តារ ដំបូលប្រក់ក្បឿង ស្ថិតនៅចំណុចចម្ការ ភូមិជ្រី សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី ។

ជនរងគ្រោះឈ្មោះ ណយ សាខុន ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចម្ការ មានទីលំនៅភូមិកើតហេតុខាងលើ ។

សម្ភារ:ខូចខាតរួមមាន៖
– ផ្ទះឈើមួយខ្នងឆេះអស់ទាំងស្រុង
– អត្តសញ្ញាណប័ណ្ណចំនួន ២សន្លឹក
– សំបុត្រកំណើតចំនួន ៤សន្លឹក
– ប្លង់ដីចំនួន ២ប្លង់
– តុឈើធ្នុងធម្មជាតិចំនួន ២
– ថូផ្កាធ្នុង ១គូ
– គ្រែប្រអប់ ១
– កង្ហារចំនួន ២ និងសម្ភារ:ប្រើប្រាស់នៅក្នុងផ្ទះមួយចំនួនធំ ។
– គិតជាទឹកប្រាក់នៃការខូចខាតសរុបអស់ចំនួន ២០,០០០ម៉ឺនដុល្លារអាមេរិច ។

មូលហេតុ: បណ្ដាលមកពីកូនប្រើសារធាតុញៀនលើសកម្រិតយកភ្លើងដុតផ្ទះតែម្ដង ដោយឪពុកម្ដាយមិនបាននៅផ្ទះនៅតែកូនម្នាក់ឯង។

កិច្ចប្រតិបត្តិការកម្លាំងការិយាល័យអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ២ គ្រឿងដើម្បីជួយអន្តរាគមន៍បាញ់ទឹកពន្លត់រលត់ទាំងស្រុង មិនបណ្ដាលឆ្លងដល់ផ្ទះអ្នកជិតខាងបានឡើយ និងប្រើប្រាស់ទឹកអស់ចំនួន ៣រថយន្តផងដែរ៕

មតិយោបល់