ព័ត៌មានជាតិ

គូស្នេហ៍ មានកម្ពស់ដូចសម នឹង​ចង្កឹះ​បានភ្ជាប់ពាក្យ និងរៀបការ​នាពេលខាងមុខដ៏ខ្លី (Video Inside)

ប្រេស៊ីល​៖គូស្នេហ៍ដូចសម និងចង្កឹះ ដោយខុស​គ្នា​រវាងកម្ពស់ សញ្ជាតិប្រេស៊ីល បានរៀបការ​ជាផ្លូវការ ក្នុងពេលអនាគត់ដ៏ខ្លីនេះ ។​
នៅទីនេះ Elisany Cruz da Silva និង da Silva Francinaldo Carvalhocc គឺជាគូស្នេហ៍ ប្តីប្រពន្ធ ដែលធ្វើ​ឲ្យពិភពលោក​ចាប់អារម្មណ៍ ដោយ​ប្តីធៀបទៅនឹង​សម រីឯប្រពន្ធ ធៀបទៅនឹង​ចង្កឹះ បានប្រែក្លាយចំណងទាក់ទង ​ចេញជាផ្លូវការ​ ​បន្ទាប់ពីរស់នៅជាមួយនឹងគ្នា​អស់រយៈពេល ៣ ឆ្នាំ ។​
2014-05-09_093147
នាង Elisany អាយុ ១៩ ឆ្នាំ ដោយមានកម្ពស់ ២ម៉ែត្រ និង ០៧ សង់ទីម៉ែត្រ ខណៈដែលមិត្តប្រុស ឈ្មោះ Francinaldo អាយុ ២២ ឆ្នាំ កម្ពស់ ១ ម៉ែត្រ និង ៦៤ ។ ជាមួយនឹងគូស្នេហ៍ ដែលមានកម្ពស់ ខុសគ្នាស្រឡះនេះ បានធ្វើ​ឲ្យពិភពលោកចាប់អារម្មណ៍ ។ កាលពីថ្ងៃទី ២៩ ខែ មិនា កន្លងទៅនេះ ​នៅលើឆ្នេរខ្សាច់ក្នុងទីក្រុង Salinopolis ប្រទេសប្រេស៊ីល លោក Francinaldo បានសុំនាង Elisany រៀបការ ។​ ដោយការខិតខំប្រឹងប្រែងបែកញើស​សស្រាក់ ក្នុងនាម​ជាកម្មករសំណង់ នោះ Francinaldo បានសន្សំលុយ​ទិញបានចិញ្ចៀន​ ដើម្បីសុំមិត្ត​ស្រីរៀបការ ។ ក្នុងនោះ លោក Francinaldo បាននិយាយថា យើងទាំងពីរនាក់ បានត្រៀមខ្លួនរៀបការ នាពេលខាងមុខដ៏ខ្លីនេះ ។​
ទស្សនាឃ្លិបវីដេអូដូចខាង​ក្រោមនេះ៖

មតិយោបល់