ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់មួយរំពេច ករណីបើកម៉ូតូវ៉ាជែង បណ្ដាលឲ្យបុករថយន្តធុនធំ នៅស្រុកព្រៃនប់

ព្រះសីហនុ: កាលពីវេលាម៉ោង ៧និង៥៥នាទីព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរសម្នាក់បើកម៉ូតូវ៉ាជែង បណ្ដាលឲ្យបុករថយន្តធុនធំ ស្ថិតត្រង់ចន្លោះគីឡូម៉ែត្រលេខ២០៥-២០៦ លើផ្លូវជាតិលេខ៤ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញម៉ូតូ
១គ្រឿង ម៉ាក HONDA C១២៥ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HH-0204 បើកបរដោយឈ្មោះ អាន់ គុណ ភេទប្រុស អាយុ ២២ឆ្នាំ (ស្លាប់) មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ធ្វើដំណើរពីខេត្តព្រះសីហនុ ទៅភ្នំពេញ លុះមកដល់ចំណុចខាងលើ បានវ៉ាជែងចូលទៅ បុករថយន្ត ធុនធំ ០១គ្រឿងម៉ាក HYUNDAI ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3C-2417 បើកបរដោយឈ្មោះ សួន រួម ភេទប្រុស អាយុ ២៥ឆ្នាំ (រងរបួសមធ្យម) មានទីលំនៅខេត្តកំពង់ស្ពឺ ដែលមានទិសដៅផ្ទុយគ្នា។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់