ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះពលរដ្ឋ១ខ្នង និងរថយន្ត១គ្រឿង បណ្តាលឲ្យខូចខាតសម្ភារៈទ្រព្យសម្បត្តិអស់រាប់ពាន់ដុល្លារ នៅខេត្តរតនគិរី

រតនគិរី: ថ្ងៃពុធ ៧រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៥និង១៥ នាទី មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង ស្ថិតនៅភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី កម្លាំងប៉ុស្ដិ៍ឡាមិញ បានសហការជាមួយកម្លាំងអធិការ ដឹកនាំដោយលោក អនុសេនីយ៍ឯក ខាំ ស៊ី អធិការរងផែនសណ្ដាន់ធ្នាប់សាធារណ: បានដឹកនាំកម្លាំងធ្វើការពន្លត់ និងប្រើប្រាស់ទឹកអស់ចំនួន០២រថយន្ត ។

ម្ចាស់ផ្ទះឈ្មោះ អ៊ឹម សំអ៊ុន ភេទស្រី អាយុ ៨៦ ឆ្នាំ ជនជាតិ ខ្មែរ រស់នៅ ៣ នាក់ម្ដាយកូន ។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តភ្លើង ផ្ទុះសេខ្សែភ្លើង ។

សម្ភារ:ខូចខាតរួមមាន៖
– ទូដាក់សម្លៀកបំពាក់ឈើចំនួន ០២
– ទូទឹកកក ០១
– គ្រែដេក ៣
– ខ្សែដៃផ្លាកទីនទំងន់០៧ ជី ១ខ្សែ
– ចិញ្ចៀនផ្លាកទីនទំងន់ ១.៧ ជី ១វង់
– ទូរទស័ព្ទ ០១ គ្រឿង
– ប្រាក់ខ្មែរចំនួន ៤០ ម៉ឺន
– ប្រាក់ដុលា្លរ ២០០$
– ខូចខាតឆេះរថយន្តយីឌុប អស់ ២០% និងសម្ភារ:ប្រើប្រាស់នៅក្នុងផ្ទះមួយចំនួនទៀត ៕

មតិយោបល់