ព័ត៌មានជាតិ

កម្មករអគ្គិសនីម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ នៅខេត្តកំពង់ធំ

កំពង់ធំ: នៅវេលាម៉ោង ៨និង៤០នាទីយប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ លើកំណាត់ផ្លូវលំក្រាលកៅស៊ូ ភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ត បណ្តាលឲ្យស្លាប់មនុស្សម្នាក់។

ម៉ូតូម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ស្លាកលេខកំពង់ចាម 1J-2269 ធ្វើដំណើរពីលិចទៅកើតបើកបរដោយឈ្មោះ ស្លឹក ហាត ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរកម្មករអគ្គិសនី រស់នៅភូមិស្លាកែត ឃុំក្រវ៉ា ស្រុកបារាយណ៍ ស្លាប់នៅកន្លែងកើតហេតុមិនពាក់មួកសុវត្ថិភាព។
រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខកំពង់ចាម 3A-1710 ដឹកមើមដំឡូងមីបើកបរពីកើតទៅលិច អ្នកបើកបរមិនស្គាល់អត្តសញ្ញាណគេចខ្លួនបាត់។

ក្រោយកើតសមត្ថកិច្ចចុះវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ចំណែកសព ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

មូលហេតុ៖ បឋមបង្កដោយអ្នកបើកបរម៉ូតូ ស្ថិតក្នុងស្ថានភាពស្រវឹង និងមិនប្រកាន់ស្តាំ៕

មតិយោបល់