(កាប៊ុល)៖ មន្រ្តីអាហ្វហ្គានីស្ថានម្នាក់បាននិយាយថា យោធាអាមេរិកនឹងប្រគល់មូលដ្ឋានទ័ពអាកាស Bagram របស់ខ្លួនទៅឱ្យកងកម្លាំងអាហ្វហ្គានីស្ថាន ក្នុងរយៈពេលប្រហែល ២០ថ្ងៃខាងមុខទៀត ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងដកកងទ័ពរបស់ខ្លួនចេញពីប្រទេសនេះ បន្ទាប់ពីការធ្វើសង្គ្រាមអស់រយៈពេល ជិតពីរទសវត្សរ៍មកនេះ។
ព្រមពេលជាមួយគ្នា ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ក្នុងលក្ខខន្ឌមិនបញ្ចេញឈ្មោះ មន្ត្រីមួយរូបនៃក្រសួងការពារជាតិអាមេរិកម្នាក់ ក៏បានបញ្ជាក់ដូច្នេះយ៉ាងខ្លីដូច្នេះដែរថា «ខ្ញុំអាចបញ្ជាក់បានថា យើងនឹងប្រគល់មូលដ្ឋានទ័ពអាកាស Bagram នេះទៅឱ្យកងកម្លាំងអាហ្វហ្គានីស្ថាន»។ តែមន្ត្រីរូបនេះ មិនបានបញ្ជាក់ពីពេលវេលា ដែលនឹងត្រូវប្រគល់ជាផ្លូវការនៅឡើយ។
មន្ត្រីសន្តិសុខអាហ្វហ្គានីស្ថានវិញបាននិយាយថា ការប្រគល់នេះអាចកើតឡើង ក្នុងរយៈពេលប្រហែល ២០ថ្ងៃខាងមុខទៀត ហើយក្រសួងការពារជាតិអាហ្វហ្គានីស្ថា នបានបង្កើតគណៈកម្មាធិការពិសេស ដើម្បីគ្រប់គ្រងវាហើយ។
មូលដ្ឋានទ័ពអាកាស Bagram ដែលត្រូវបានសាងសង់ឡើងដំបូងដោយ អតីតសហភាពសូវៀតក្នុងទសវត្សរ៍ឆ្នាំ១៩៨០ គឺជាទីតាំងយោធាដ៏ធំបំផុតដែលត្រូវបាន ប្រើដោយកងកម្លាំងអាមេរិក និងកងកម្លាំងអង្គការណាតូ (NATO) នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយមានកងទ័ពរាប់ម៉ឺននាក់ឈរជើងនៅទីនោះ ក្នុងអំឡុងពេលមានការចូលរួមរបស់យោធាអាមេរិក នៅក្នុងប្រទេសដែលមានសង្រ្គាមរាប់ទសវត្សរ៍មួយនេះ៕
AFP
មតិយោបល់