កំពង់ឆ្នាំងៈ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ២និង១៥នាទី កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ពីបទធ្វើឲ្យខូចខាតដោយចេតនា (គប់កញ្ចក់រថយន្ត) កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៩និង៣០នាទី នៅលើផ្លូវជាតិលេខ៥ ចំណុច មុខសាលាបឋមសិក្សាជ្រៃបាក់ ស្ថិតក្នុងភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបង្កឡើងដោយជនសង្ស័យ ២នាក់៖ ១-ឈ្មោះ ខាត់ សុភក្តិ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ។
២-ឈ្មោះ សែម សាន់ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ជនសង្ស័យទាំង ២នាក់ បានយកដុំថ្មគប់លើកញ្ចក់ទ្វារថយន្ត ម៉ាកលុចស៊ីសមួយគ្រឿងរបស់ឈ្មោះ សួង រិទ្ធី ភេទប្រុស អាយុ ៥០ឆ្នាំ មានទីលំនៅភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បណ្តាលឲ្យបែកកញ្ចក់ទ្វារ ៕
ព័ត៌មានជាតិ
មតិយោបល់