ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបម៉ាក LEUXS ស្លាកលេខ ភ្នំពេញ 2W-9999 បើកបរលឿនខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យបុកគ្នាជាមួយម៉ូតូពេញទំហឹង រងរបួសជនជាតិបរទេសម្នាក់

ភ្នំពេញ: ជនជាតិបរទេសម្នាក់ជិះម៉ូតូមួយគ្រឿងបើកបរក្នុងល្បឿនលឿនដូចគ្នា ដោយមិនប្រយ័ត្ននៅត្រង់ចំណុចផ្លូវបំបែកជាបួន បណ្តាលឱ្យរងការខាតខូចរថយន្ត និងម៉ូតូ ព្រមទាំងរងរបួសជនជាតិបរទេសម្នាក់បែកក្បាល។

ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង៥០នាទីរសៀល ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ដែលស្ថិតនៅត្រង់ចំណុចផ្លូវ១៣ កែងផ្លូវ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុការណ៍បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្ត មួយគ្រឿង ម៉ាក លុចស៊ីស LS460L ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2W-9999 បានបើកបរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណ:ពេលធ្វើដំណើរមកដល់ចំណុចផ្លូវ១៣ កែងផ្លូវ១០៦ ស្រាប់តែមានម៉ូតូ មួយគ្រឿង ម៉ាក PCX ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1IQ-3774 បើកបរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ដូចគ្នា ដោយមិនបានប្រុងប្រយ័ត្នក៏បុកគ្នាបណ្តាលឱ្យភាគីខាងម៉ូតូរងរបួសបែកក្បាលផ្នែកខាងក្រោយ ។

ក្រោយពេលកើតសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងខាងលើ និងបានទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ ដើម្បីដឹកយកជនរងគ្រោះទៅសង្គ្រោះ និងទាក់ទងទៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូខាងលើ ទៅរក្សាទុកនៅការិយាល័យជំនាញ រង់ចាំដោះស្រាយគ្នាតាមនីតិវិធី៕

មតិយោបល់