នាវាចម្បាំងធំបំផុតនៅក្នុងអង្គភាពកងទ័ពជើងទឹក របស់អ៊ីរ៉ង់ត្រូវបានភ្លើងឆេះ ហើយក្រោយមកបានលិចកាលពីថ្ងៃពុធនៅក្នុងឈូងសមុទ្រអូម៉ង់ ក្រោមកាលៈទេសៈនុយក្លេអ៊ែរ ដែលជាឧបទ្ទវហេតុចុងក្រោយបំផុតលើនាវារបស់ប្រទេសនេះ ក្នុងពេលប៉ុន្មានឆ្មាំថ្មីៗនេះ ស្របពេលមានភាពតានតឹងជាមួយបណ្ដាប្រទេសលោកខាងលិច។
ទីភ្នាក់ងារសារព័ត៌មាន the Fars បានរាយការណ៍ថា ភ្លើងបានចាប់ផ្ដើមឆាបឆេះនៅម៉ោងប្រហែល ២:២៥នាទីព្រឹក ហើយក្រុមអ្នកពន្លត់អគ្គិភ័យបានព្យាយាមពន្លត់អណ្ដាតភ្លើង ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងនានាបានបរាជ័យ ក្នុងការជួយសង្គ្រោះនាវាឈ្មោះ Kharg មានប្រវែង ២០៧ម៉ែត្រ ដែលត្រូវបានប្រើដើម្បីផ្គត់ផ្គង់ឡើងវិញ ដល់នាវាផ្សេងទៀតក្នុងប្រតិបត្តិការនៅដែនសមុទ្រ និងធ្វើលំហាត់ហ្វឹកហ្វឺន។ សារព័ត៌មានរដ្ឋបានរាយការណ៍ថា មានអ្នកបើកនាវា និងមន្ត្រីទទួលការបណ្ដុះបណ្ដាលចំនួន ៤០០នាក់នៅលើនាវាកងទ័ពជើងទឹក ក្នុងនោះចំនួន ៣៣នាក់បានរងរបួស។
នាវានេះបានលិចនៅជិតកំពង់ផែ Jask របស់អ៊ីរ៉ង់ស្ថិតនៅចម្ងាយ ១,២៧០គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងតេអេរ៉ង់ នៅឈូងសមុទ្រអូម៉ង់ជិតចក្រសមុទ្រ Hormuz។ ក្រុមមន្ត្រីអ៊ីរ៉ង់មិនបានបង្ហើបឲ្យដឹងពីមូលហេតុ ដែលនាំឲ្យមានភ្លើងឆេះនាវា Kharg ទោះបីជាពួកគេបាននិយាយថា ការស៊ើបអង្កេតបានចាប់ផ្ដើមហើយក៏ដោយ៕
មតិយោបល់