ភ្នំពេញៈ នៅវេលាម៉ោង៩និង១០នាទីយប់ថ្ងៃព្រហស្បត្តិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១ មានករណីបុរសម្នាក់ ទើបតែចេញពីមណ្ឌលកែប្រែ បានរយៈពេលចំនួន៤ថ្ងៃ ផឹកស្រាស្រវឹងឈ្លោះជាមួយប្រពន្ធ បានដាច់ចិត្តរត់ទៅចងក និងប្រហោងផ្ទះមួយកន្លែង ស្លាប់ចោលប្រពន្ធនិងកូនឲ្យកំព្រា ស្ថិតនៅខាងក្រោយផ្សារដីហុយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សពបុរសរងគ្រោះខាងលើមានឈ្នោះ គង់ វិទ្ធី អាយុ៣៤ឆ្នាំ មុខរបរត់ម៉ូតូ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។
យោងតាមម្ដាយបង្កើតរបស់ជនរងគ្រោះប្រាប់ឲ្យអង្គភាព Post News ដឹងថាកូនប្រុសរបស់គាត់ ទើបតែចេញពីមណ្ឌលកែប្រែបាន៤ថ្ងៃប៉ុណ្ដោះ មុនពេលកើតហេតុ កូនប្រុសបានផឹកជាមួយមិត្តភក្តិនិងជក់គ្រឿងញៀនទៀតផង លុះពេលត្រលប់មកផ្ទះវិញ បានឈ្លោះទាស់ទែងជាមួយប្រពន្ធ ប្រភពបន្តទៀតថា ក្រោយពីឈ្លោះជាមួយប្រពន្ធហើយ បាននិយាយទៅប្រាប់ប្អូនស្រីថា អញហែកអាវទៅចងក សម្លាប់ខ្លួនឥឡូវហើយ ស្មានតែបងនិយាយលេង ក៏មិនបានចាំអារម្មណ៍អីដែរ មួយសន្ទុះស្រាប់តែបាត់គាត់ ក៏ បានដើររក ស្រាប់តែឃើញគាត់ចងក នៅជញ្ជាំងផ្ទះប្រជាពរដ្ឋ ដែលនៅខាងមុខបង្កភ្ញាក់ផ្អើលតែម្ដង ។
បច្ចុប្បន្ន សពបុរសខាងលើ ត្រូវបងប្អូនកាត់ខ្សែយកមកតម្កល់ទុកផ្ទះរបស់គាត់ រង់ចាំខាងពេទ្យមកយកសំណាក ក្រោយពីធ្វើរួច សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់