ព័ត៌មានជាតិ

យុវជនម្នាក់ហ៊ានយកដំបងឬស្សី វាយឪពុកបង្កើតចំក្បាលដេរចំនួន៧ថ្នេរ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ឆ្នាំង: នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៨និង០០នាទី នៅចំណុចដីភូមិរបស់ឈ្មោះ ជ្រូក សារ៉ុម ស្ថិតក្នុងភូមិឃ្លៃ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ហិង្សាក្នុងគ្រួសារ) ដែលបង្ករឡើងដោយឈ្មោះ ជ្រឿន សារៀម ហៅ (ត្រៀម )ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិឃុំខាងលើ បានយកដំបងឬស្សី វាយទៅលើឈ្មោះ ជ្រូក សារ៉ុម ភេទប្រុស អាយុ ៥១ឆ្នាំ ត្រូវជាឪពុកបង្កើតចំក្បាលផ្នែកខាងឆ្វេង ដេរចំនួន ០៧ថ្នេរ រងរបួសស្រាល ។
ក្រោយពេលកើតហេតុ កម្លាំងជំនាញ បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃបាក់ ចុះឃាត់ខ្លួនជនបង្ករឈ្មោះ ជ្រឿន សារៀម កសាងសំណុំរឿងតាមនីតិវិធី៕

 

មតិយោបល់