កណ្ដាល: ករណីខ្ចីបន្លំលួចម៉ូតូ ១គ្រឿងម៉ាក Honda C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ 1D-7810 នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិព្រែតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ០៩ និង ៣០នាទីព្រឹក។
ជនរងគ្រោះឈ្មោះ ថូ លីហួរ ភេទប្រុស អាយុ ២៥ឆ្នាំ មានរស់នៅភូមិ សង្កាត់ កើតហេតុខាងលើ មុខរបរ កម្មករ។ ជនសង្ស័យឈ្មោះ មាស រ៉ូនី ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិសង្កាត់ ជាមួយគ្នា មុខរបរ មិនពិតប្រាកដ ទើបតែចេញពីពន្ធនាគារខេត្តកណ្តាល រយៈពេល
២ខែប៉ុណ្ណោះ ដោយជាប់ពីបទលួចម៉ូតូ។
មុនពេលកើតហេតុជនរងគ្រោះ បានទៅផ្ទះរបស់ជនសង្ស័យ ហើយនាំគ្នាផឹកស្រាថ្នាំ អស់ចំនួនកន្លះលីត្រ ពេលនោះជនល្មើស
បានខ្ចីម៉ូតូរបស់ជនរងគ្រោះ ទៅទិញសាច់ក្លែមមួយភ្លែត តែចាំរហូតមកដល់ម៉ោង ០៨ និង ០០នាទីយប់ ក៏សម្រេចចិត្តខលទៅជនសង្ស័យ តែមិនចូល ទើបដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ដើមមៀន។
រហូតមកដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ០៤ និង ០០នាទីរសៀល ជនរងគ្រោះបានឃើញ ជនល្មើសស្នាក់នៅផ្ទះសំណាក់ ៩៩ ក៏រាយការណ៍ជូនសមត្ថកិច្ច ចុះអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យបាន សារភាពថា ម៉ូតូនោះខ្លូនបានយកទៅបញ្ចាំ នៅឃាំងរំសេវ ទទួលបានទឹកប្រាក់ចំនួន ១០០ដុល្លារ ក្រោយឃាត់ខ្លួនសមត្ថកិច្ច បានធ្វើសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕
មតិយោបល់