ព័ត៌មានជាតិ

តោះ!ទស្សនារូបភាព «វិថីតេជោ» ជាផ្លូវស្ថាបនាថ្មី បានចាក់ក្រាលកៅស៊ូរួចរាល់ហើយ កំពុងរៀបចំហេដ្ឋារចនាសម្ពន្ធ័បន្ថែម តាមឆ្នេរពយតាមូង ក្រុងព្រះសីហនុ

«វិថីតេជោ» ជាផ្លូវស្ថាបនាថ្មី ឧបត្ថម្ភដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន តាមឆ្នេរពយតាមូង ក្រុងព្រះសីហនុ គិតមកត្រឹមថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ បានចាក់ក្រាលកៅស៊ូរួចរាល់ហើយ កំពុងរៀបចំហេដ្ឋារចនាសម្ពន្ធ័បន្ថែម ។
ផ្លូវនេះមានប្រវែងជាងមួយគីឡូមែត្រ តភ្ជាប់ពីឆ្នេរសុខា (កន្ទុយនាគ) មកផ្លូវ៥០២ អូរឈើទាល ដែលជាសមិទ្ធិផលថ្មីមួយទៀតក្នុងក្រុងព្រះសីហនុ ហើយផ្លូវថ្មីនេះនឹងក្លាយជាផ្លូវដ៍សំខាន់បម្រើឲ្យវិសយ័ទេសចរណ៍ផង និងសម្រួលកាត់បន្ថយការកកស្ទះចរចរណ៍នៅតំបន់នោះផង។
ក្រោយចប់កូវីដ សមិទ្ធិផលថ្មីនេះនឹងទទួលអ្នកទេសចរណ៍ជាតិនិងអន្តរជាតិមកទស្សនាកំសាន្តដោយរីករាយ
ប្រភព: រដ្ឋបាលខេត្តព្រះសីហនុ

មតិយោបល់