ព័ត៌មានជាតិ

អតីតមន្ត្រីសមត្ថកិច្ចម្នាក់នៅក្នុងខេត្ដកំពង់ស្ពឺក្រោយចូលនិវត្ដន៍ទំនេរបេីកវង់លេងល្បែងសុីសងផឹកសុីប្រមូលផ្ដុំជួបគ្នានៅក្នុងតំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ត្រូវបានសមត្ថកិច្ចបង្រ្កាប

កំពង់ស្ពឺៈ នារសៀលថៃ្ងទី៤ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្លូវបេតុងខាងក្រោយវត្ដថ្មី ស្ថិតក្នុងភូមិបុរីកម្មករ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
នៅម្ដុំសំណង់មិនរៀបរយផ្ទះឈ្មោះសយ សុីថូ អតីតមន្រ្ដីសមត្ថកិច្ច,,,,ម្នាក់នៅក្នុងខេត្ដកំពង់ស្ពឺ ចូលនិវត្តន៍បានមួយឆ្នាំជាងបានបេីកអនុញ្ញាតិឱ្យមានការប្រមូលផ្ដុំជួបជុំផឹកសុីលេងល្បែងសុីសងដោយមិនក្រែងនិងការបង្រ្កាបរបស់សមត្ថកិច្ចមូលដ្ឋានឡេីយ។

ជាក់ស្ដែងនៅរសៀលនេះដោយមានព័ត៌មានពីមហាជនរាយការណ៍កម្លាំងសមត្ថកិច្ចចម្រុះបានចុះពិនិត្យនិងបង្រ្កាបនៅទីតាំងល្បែងខាងលេីឃាត់ខ្លួនបានមនុស្សប្រុសស្រីបានចំនួន១០នាក់និងដកហូតវត្ថុតាងម៉ូតូ០៥គ្រឿងម៉ាកចំរុះបៀរចំនួន៤៤ហ៊ូកំរាលមួយនិងសម្ភារៈមួយចំនួនទៀត។

បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនអ្នកទាំង១០នាក់មកកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺដេីម្បីធ្វើការសាកសួរនិងចំណាត់ការតាមនីតិវិធីបន្ដ៕

 

មតិយោបល់