ភ្នំពេញៈ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ លោក សំ ណាល់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាធាយ បានចាត់កម្លាំងជំនាញផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកបាធាយ ចុះរៀបចំសណ្តាប់ធ្នាប់ និងធ្វើការណែនាំដល់បងប្អូនអ្នកលក់ផ្លែឈូក អ្នកលក់ត្រីឆ្អើរ និងអ្នកលក់សត្វតាមដងផ្លូវជាតិលេខ៦ ត្រង់ចំនុចក្បែរស្ពានត្រោះ ស្ថិតក្នុងភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម កុំឲ្យលក់លើជាយផ្លូវ និងត្រូវថយទៅលក់ឲ្យផុត នៅលើដីចំណីផ្លូវវិញ ក្នុងន័យបង្ការការពារនៅគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ៕
មតិយោបល់