ស្វាយរៀងៈ យោងតាមផេករបស់អគ្គិសនី ស្វាយរៀង បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៤និង៣៥ នាទី មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយ៍ច្រកម្ទេស Feeder2 មូលហេតុដោយសារមានរថយន្តដឹកទំនិញបើកទាក់ដាច់ខ្សែបណ្ដាញតង់ស្យុងទាប (LV) ស្ថិតនៅ PMT317 ភូមិអកនាគ សង្កាត់សង្ឃ័រ បណ្តាលអោយបាក់បង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ក្រុមការងារបច្ចេកទេសធ្វើការជួសជុល និង ភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅចន្លោះវេលាម៉ោង ២៣:០០ នាទី។
អគ្គិសនីស្វាយរៀង សូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និង គ្រោះថ្នាក់ជាយថាហេតុ។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និង សូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះ។
សូមអរគុណ
មតិយោបល់