ព័ត៌មានជាតិ

បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ ខណៈ​រថយន្ត​មួយ​គ្រឿង​បុក​ នៅ​លើ​ផ្លូវជាតិ​លេខ​៥៧​

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ ខណៈ​រថយន្ត​ហ៊ី​យិ​ន​ដាយ​មួយ​គ្រឿង​ ទ្បើ​ង​វ៉ា​រេ​ចង្កូត​ ចូល​ទៅ​ផ្លូវ​ខាងឆ្វេង​បុក​ម៉ូតូ​ នៅ​លើ​ផ្លូវជាតិ​លេខ​៥៧​ ត្រង់​ចំណុច​ភូមិ​ស្តៅ​ ឃុំ​ស្តៅ​ ស្រុក​រតន​មណ្ឌល​ ខេត្តបាត់ដំបង​ កាលពី​ថ្ងៃ​ទី​០៤​ ខែមិថុនា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៧​និង​០០​នាទី​ ក្នុង​ទិស​ដៅ​បញ្ច្រាស់ទិស​គ្នា​ ។​

​លោក​វរសេនីយ៍ឯក​ សន​ និល​ អធិការ​នគរបាល​ស្រុក​រតន​មណ្ឌល​ បាន​រាយការណ៍​ អោយ​ដឹង​ថា​ គ្រោះថ្នាក់​ចរាចរណ៍​ នេះ​បង្ក​ឡើ​ង​ រថយន្ត​ម៉ាក​ហ៊ី​យិ​ន​ដាយ​ ព​ណ៌ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3E-3055​ បើកបរ​ពី​លិច​មក​កើត​ពេល​បើកបរ​មក​ដល់​កន្លែង​កើតហេតុ​ផ្លូវ​កោង​ បាន​ទ្បើ​ង​វ៉ា​រថយន្ត​មួយទៀត​ក៏​បាន​រ៉េ​ចង្កូត​ចូល​ទៅ​ផ្លូវ​ខាងឆ្វេង​ ហើយ​បុក​ចំ​ម៉ូតូ​ដែល​បើកបរ​មក​ពី​ទិស​ខាងកើត​ បណ្តាល​អោយ​ភាគី​ខាង​ម៉ូតូ​ ស្លាប់​ ពេល​បញ្ជូន​ទៅ​ដល់​មណ្ឌល​សុខភាព​ស្តៅ​។​ ម៉ូតូ​ម៉ាក​ ហុងដា​ឌ្រី​ម​ ព​ណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ បាត់ដំបង​ 1AB-8704​ បើកបរ​ដោយ​ឈ្មោះ​ ជា​ ផ​ល្លី​ ភេទ​ប្រុស​ អាយុ​ 54​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​បឹង​អំពិល​ ឃុំ​ស្តៅ​ ស្រុក​រតន​មណ្ឌល​ ខេត្តបាត់ដំបង​ (​ស្លាប់​)​។​

​ចំណែក​អ្នកបើកបរ​រថយន្ត​ឈ្មោះ​ ប៉ា​ ធា​រ៉ា​ ភេទ​ប្រុស​ អាយុ​ ៣២​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ព្រៃ​ដុប​ ឃុំ​ ក្បាលថ្នល់​ ស្រុក​បា​សែត​ ខេត្តកំពង់ស្ពឺ​ និង​អ្នក​រួម​ដំណើរ​ ឈ្មោះ​ ប៊ូ​ សម្បត្តិ​ ភេទ​ប្រុស​ អាយុ​ ៣០​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ត្រពាំង​ព្រីង​ ឃុំ​ត្រពាំង​ព្រីង​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​។​

​ករណី​នេះ​ កម្លាំង​នគរបាល​ជំនាញ​ស្រុក​ បាន​ធ្វើការ​វាស់វែង​និង​ដកហូត​សម្ភារ​តាង​បង្ក​ទាំង​សងខាង​ យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ រង់ចាំ​ចំណាត់ការ​តាម​ផ្លូវច្បាប់​៕

មតិយោបល់