ព័ត៌មានជាតិ

ភ្លៀងលាយខ្យល់កន្រា្តក់ បណ្តាលឲ្យខូចខាតផ្ទះពលរដ្ឋចំនួន០៣ខ្នង នៅខេត្តព្រះវិហារ

ព្រះវិហារ: យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ល្ងាចម្សិលមិញ មានភ្លៀងធ្លាក់លាយខ្យល់កន្រា្តក់ ធ្វើឲ្យខូចខាតផ្ទះចំនួន០៣ខ្នង ខូចទាំងស្រុង ០១ខ្នង របើកដំបូល ០១ខ្នង ធ្លាក់ចេញពីជើងតាង ០១ខ្នង ស្ថិតនៅភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ៕

មតិយោបល់