កណ្តាលៈ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៥និង២២នាទី ករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ជិះម៉ូតូឆ្លងកាត់ផ្លូវថ្នល់ ត្រូវរថយន្តបុក បណ្តាលឲ្យស្លាប់ នៅកន្លែងហេតុ ត្រង់ចំណុចមុខវត្តចុងព្រែក ស្ថិតនៅក្នុងភូមិស្ពានថ្មី ឃុំរការកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
នៅមុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងម៉ាកC100 កូរ៉េ ពណ៌ក្រហម ពាក់ផ្លាកលេខព្រៃវែង1F.3045 បើកបរដោយឈ្មោះចាយ ថន ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិឈើទាលភ្លោះ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល បានធ្វើដំណើរឆ្លងផ្លូវពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ មានរថយន្តមួយគ្រឿង ម៉ាកសាំងយ៉ុង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AJ.6926 បើកបរដោយឈ្មោះ លឹម ដា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ធ្វើដំណើរពីត្បូងទៅជើង បានបុកម៉ូតូC100 កូរ៉េពេញទំហឹង បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ភ្លាមៗនោះដែរ កម្លាំងប៉ុស្តិ៍រកាកោង២ បានចុះទៅពិនិត្យនិងវាស់វែង យកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល រីឯអ្នកបើកបរថយន្តបានឃាត់ខ្លួន ។ សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់