ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាល នៃអធិការនគរបាល ខណ្ឌ៧មករា សហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍បឹងព្រលិត បានចេញល្បាតការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់នៅពេលយប់ បានឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីលួចទូរស័ព្ទ ។
ករណីនេះកម្លាំងធ្វើនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៣និង១៥នាទី នៅចំណុចក្នុងការាស់សាំង Ptt លេខ៦១Eo ផ្លូវ១៦១ ភូមិ៦ សង្កាត់បឹងបឹងព្រលិត ។
ជនសង្ស័យ ឈ្មោះ គឹម លី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះលេខ៧៤E៤ ផ្លូវ ១៣៦ សង្កាត់ ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នុំពេញ (ពិនិត្យទឹកនោមមានសារធាតុញៀន) ។
ជនរងគ្រោះនៃករណីលួចខាងលើ ឈ្មោះ ណុប វណៈ ភេទ ប្រុស អាយុ៣៩ ខ្មែរ មុខរបរសន្តិសុខយាមការាសសាំង Ptt ទីតាំង៦១Eo ផ្លូវ១៦១ ភូមិ៦ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា មានទីលំនៅផ្ទះលេខ២Eo ផ្លូវ140 ភូមិ ភូមិ៤ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។
វត្ថុតាងចាប់យកមាន៖ ទូរស័ព្ទ២គ្រឿង ជារបស់ជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនម្ចាស់វិញ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង អនុវត្តបន្តតាមនីតិវិធី ៕
មតិយោបល់