ព័ត៌មានជាតិ

​អភិបាលខេត្តបាត់ដំបង ៖ កំណាត់ផ្លូវជាតិលេខ៥ បើកឲ្យ​ចរាចរឡើងវិញហើយ បន្ទាប់ពីប្រជាពលរដ្ឋតវ៉ាបិទផ្លូវ

បាត់ដំបងៈ លោកអភិបាលស្រុកសង្កែបានប្រាប់អ្នកយកព័ត៌មានមុននេះថាៈ ករណីប្រជាកសិករបានធ្វើបាតុកម្ម រឿងតម្លៃស្រូវធ្លាក់ថ្លៃ ប្រជាពលរដ្នមកពីឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង បាននាំគ្នាបើកគោយន្តដឹកស្រូវធ្វើការបិទផ្លូវនៅផ្លូវជាតិលេខ៥ ដោយយកគោយន្តដឹកស្រូវចាក់ស្រូវចោល បិទផ្លូវតវ៉ា នៅចំណុចអូរនប់ ឃុំកំពង់ព្រាង ស្រុកសង្កែ ខេត្តបាត់ដំបងនោះ បានបើកឲ្យដំណើរការចរាចរឡើងវិញហើយនៅវេលាម៉ោង១២និង០០នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦នេះ។

ការបើកផ្លូវឲ្យចរាចរនេះ បន្ទាប់ពីលោក ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះមកសម្របសម្រួលដោះស្រាយជាមួយប្រជាកសិករ។

ការតវ៉ានេះបានបង្កឲ្យមានការកកស្ទះចរាចរណ៍ជិតមួយម៉ោងកន្លះមានចម្ងាយប្រហែលជាង១០គីឡូម៉ែត្រ៕

photo_2016-09-18_15-32-56photo_2016-09-18_15-32-30photo_2016-09-18_15-32-36photo_2016-09-18_15-32-40photo_2016-09-18_15-32-45photo_2016-09-18_15-32-50

មតិយោបល់