ព័ត៌មានជាតិ

​ស្ថានីយ​ប្រេងឥន្ធនៈ​១​កន្លែង​​ ឆ្លង​ចរន្តអគ្គិសនី បណ្តាលឲ្យឆាប​ឆេះ រងរបួសធ្ងន់មនុស្ស២នាក់

​ឧត្តរមានជ័យៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ស្ថានីយប្រេងឥន្ធនៈ​មួយ​កន្លែង​ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ​ ពេជ្រ​ តុ​ន​ ស្ថិត​ក្នុងភូមិ​ថ្នល់កែង​ ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង​ ខេត្តឧត្តរមានជ័យ​ រង​ការ​ឆាបឆេះ​ ​បណ្តាល​អោយ​មនុស្ស​របួសធ្ងន់​ចំនួន​០២​នាក់​(​ស្រី​០១​នាក់​)​ ។​

​ហេតុការណ៍​កើតឡើង​ នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​ ថ្ងៃ​ទី​០៦​ ខែមិថុនា​ ឆ្នាំ​២០២១ ​បណ្តាល​មក​ពី​ការ​ឆ្លង​ចរន្តអគ្គិសនី​ ក្នុង​ពេល​កំពុង​បង្ហូរ​សាំង​ចេញពី​រថយន្ត​ចូល​ទៅ​ក្នុង​ស៊ីទែន​ស្តុក​សាំង​ ។​

​ជន​រង​គ្រោះ​មានឈ្មោះ​ សំ​ កុសល​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​ជញ្ជៀន​ ឃុំ​/​ស្រុក​អន្លង់​វែង​ ខេត្តឧត្តរមានជ័យ​ មុខរបរ​ តៃកុង​រថយន្ត​ដឹក​ស៊ាំ​ង​ (​ រង​របួសធ្ងន់​ត្រង់​ដងខ្លួន​ )​ ​និង​ទី​២​ឈ្មោះ​ ឈាន​ ថា​នុង​ ភេទ​ស្រី​ អាយុ​១៥​ឆ្នាំ​ រស់នៅ​ភូមិ​ថ្នល់បំបែក​ ឃុំ​/​ស្រុក​អន្លង់​វែង​ ខេត្តឧត្តរមានជ័យ​ មុខរបរ​ កម្មករ​ចាក់​សាំ​ង​ (​រង​របួសធ្ងន់​ ឆេះ​ពេញ​ខ្លួន​)​ ។​

​បន្ទាប់​ពី​កើតហេតុ​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់​វែង​ ដឹកនាំ​រួម​ដោយ​លោក​ វរសេនីយ៍ឯក​ ស៊ី​ម​ វណ្ណៈ​ អធិការ​នគរបាល​ស្រុក​ សហការ​ជាមួយ​កម្លាំង​ចម្រុះ​ បាន​ចុះ​អន្តរាគមន៍​ពន្លត់ភ្លើង​បាន​ទាន់​ពេលវេលា​ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​អធិការដ្ឋាន​ស្រុក​អន្លង់​វែង​ចំនួន​០១​គ្រឿង​ បាញ់​ទឹក​អស់​ចំនួន​ ០៣​ រថយន្ត​ ៕

មតិយោបល់