ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង១០ព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ មានករណីប្រទះឃើញសាកសពបុរសម្នាក់ កប់កំប្លោកនៅក្នុងទឹកទន្លេ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតត្រង់ចំណុចភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
មូលហេតុ៖ មិនទាន់ដឹងច្បាស់ប្រាកដនោះទេ ។ កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន លោកក៏បានចុះទៅដល់ចំណុចកើតហេតុខាងលើ ធ្វើការពិនិត្យតាមនីតិវិធី ។
សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូនពេលក្រោយបន្តទៀត ៕
មតិយោបល់