ព័ត៌មានជាតិ

បង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀរ ) នៅក្រុងស្ទឹងត្រែង ធ្វើការឃាត់ខ្លួនស្រ្តីចំនួន0៨នាក់

ស្ទឹងត្រែង: ថ្ងៃអាទិត្យ ១១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២១ នៅវេលាម៉ោង ១៣និង៤០នាទីរសៀល កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានធ្វើការបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀរ ) នៅចំណុចផ្លួវបេតុង ភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នឹងធ្វើការឃាត់ខ្លួនមនុស្សស្រី ចំនួន0៨នាក់ ក្នុងនោះ ៖ ម្ចាស់ផ្ទះ (ម្ចាស់បន្ទប់ជួល ) ឈ្មោះ មុត ហុងលី ភេទស្រី អាយុ ៦០ឆ្នាំ ។

អ្នកលេងបៀរ៖
១/ឈ្មោះ សេង រតនា ភេទស្រី អាយុ ៤៤ឆ្នាំ (អ្នកលេងបៀរ) មានទីលំនៅភូមិរំដេង ឃុំចម្ការលើ ស្រុកថាឡា
២/ឈ្មោះ អ៊ឹម ស្រីឡា ភេទស្រី អាយុ ៣១ឆ្នាំ (អ្នកលេងបៀរ )
៣/ឈ្មោះ សូត្រ ស្រីល័ក្ខ ភេទស្រី អាយុ ៣៧ឆ្នាំ (អ្នកលេងបៀរ)
៤/ឈ្មោះ អ៊ាត សុខា ភេទស្រី អាយុ ៣០ឆ្នាំ (អ្នកលេងបៀរ) ។

អ្នកអង្គុយមើល៖
១/ ឈ្មោះ ឈឿន រ៉ៃ ភេទស្រី អាយុ ៥៥ឆ្នាំ (អ្នកមើល)
២/ឈ្មោះ កុច ស៊ីម ភេទស្រី អាយុ ៥៥ឆ្នាំ (អ្នកមើល)
៣/ឈ្មោះ ពល នឿន ភេទស្រី អាយុ ៦៥ឆ្នាំ(អ្នកមើល) ។

អ្នកទាំង០៦នាក់ មានទីលំនៅបន្ទប់ជួល ស្ថិតនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

កម្លាំងជំនាញចាប់យកវត្ថុតាងរួមមាន៖ -បៀរចំនួន ២ហួរ នឹង កុំប៉ុងដកតុង, ២-កម្រាលភួយមួយផ្ទាំង, ថវិកាមួយចំនួន និងម៉ូតូមួយគ្រឿងម៉ាក zoomer x ពណ៌ខ្មៅ ស៊េរីឆ្នាំ2020 ពាក់ផ្លាកលេខ កណ្តល 1AE-3825 ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរៀបចំសំណុំរឿង បញ្ជូន ទៅអយ្យការចាត់ការតាមនីតិវិធី ៕

មតិយោបល់