កំពង់ឆ្នាំងៈ នៅវេលាម៉ោង ៣និង០០នាទី រសៀលថ្ងៃអាទិត្យ ១១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ ស្ថិតក្នុងភូមិគរ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច មានករណីខ្យល់កន្ត្រាក់ បណ្ដាលឱ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋ(ទំហំ ៤ម៉ែត្រ × ៦ ម៉ែត្រ ជញ្ជាំងស័ង្កសីដំបូលស័ង្កសី) ម្ចាស់ផ្ទះឈ្មោះ ម៉ម រឿង ភេទស្រី អាយុ ៧៩ឆ្នាំ។
ក្នុងករណីនេះ មិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សនិងសត្វឡើយ គ្រាន់តែរងការខូចខាតផ្ទះ៕


មតិយោបល់